ក្លឹបភ្នំពេញក្រោន ស្មើគ្នាជាមួយ ក្លឹបបឹងកេតអង្គរ ក្នុងការប្រកួតមិត្តភាពសប្បុរស

នូ មករា February 7, 2016


កីឡាករ Goerge Kelechi រកបានគ្រាប់បាល់នាំមុខយ៉ាងល្អនៅក្នុងតង់ទី ២ ដោយការប្រកួតចាប់ផ្តើមបានប្រមាណជា ១០ នាទីប៉ុណ្ណោះ។ កីឡាករចំណូលថ្មី Anthony Aymard បញ្ជូនបាល់ទៅឲ្យកីឡាករ Kelechi ឲ្យស៊ុតបាល់បញ្ជូលទីយ៉ាងល្អដោយធ្វើឲ្យអ្នកចាំទី ស៊ូយ៉ាទី គ្មានឱកាសសង្រ្គោះបាល់នោះទេ។ អ្នកចាំទីដៃទី ១ ត្រូវសង្រ្គោះការស៊ុតបាល់ពិន័យ free-kick និងការទែតរបស់កីឡាករ ព្រំ យ៉ាណែត មុននឹងកីឡាករ Kelechi មានឱកាសស៊ុត ទាំងនេះសុទ្ធសុទ្ធតែកើតឡើងក្នុងតង់ទី ១។  អ្នកចាំទី ស៊ូ យ៉ាទីត្រូវសង្គ្រោះបាល់ពីការទែតរបស់កីឡាករ សៀន ពិសា មុននឹងកីឡាករ Kelechi រកបានគ្រាប់បាល់។ អ្នកចាំទី កែវ សុខសិលា ជួយសង្រ្គោះបាល់ពីការព្យាយាមរបស់គូរប្រកួត ប៉ុន្តែនៅនាទីទី ៧៥ ក្លឹបបឹងកេតអង្គររកបានគ្រាប់តាមស្មើ ១-១ ដោយបាល់ប៉ះនឹងជើងកីឡាករ បូរីសចូលទី។ កីឡាករ Kelechi ស្ទើតែរកបានគ្រាប់ទី ២ និងកីឡាករ ប៉ូលីនសុទ្ធតែមានឱកាសតែមិនបានសម្រេច។ ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមស្មើគ្នា។

12650786_10153294917880264_3635139344507015509_n

12645042_1111633922215034_7652185454915875096_nអត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត