វីដេអូ ណាហ្គាវើលដ៍ រងបរាជ័យក្រោមថ្វីជើង Police Tero FC ក្នុងការប្រកួតមិត្តភាពម្សិលមិញ

មាស សុផាណារ៉ុង January 9, 2019


 

ថៃ៖ កាលពីម្សិលមិញក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក្នុងដំណើរបោះជំរុំហ្វឹកហាត់របស់ណាហ្គាវើល នៅប្រទេសថៃ ក្លឹបណាហ្គាវើលដ៍ បានចាញ់ Police Tero FC របស់លីគទី២ថៃ ជាមួយនឹងលទ្ធផល ៦ទល់០។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋានជាតិរបស់ថៃ Rajamangala Stadium នាម៉ោង៥ល្ងាច ថ្ងៃទី០៨ ម្សិលមិញ ដោយក្នុងនោះគ្រាប់បាល់ ៤គ្រាប់កើតឡើងនៅវគ្គទី១ មុននឹងក្រុមដែលចំណុះឲ្យនគរបាលជាតិថៃមួយនេះ រកបាន២គ្រាប់បន្ថែមទៀតនៅក្នុងវគ្គទី២។

ទស្សនាវីដេអូខាងក្រោម៖

គួរដឹងដែរថា ណាហ្គាវើលដ៍ នឹងធ្វើដំណើរទៅប្រទេសថៃ នៅថ្ងៃទី០៨ ខែមករានេះ ដើម្បីបោះជំរុំហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាច្រើន សម្រាប់ការកម្ដៅសាច់ដុំត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Cup នាខែកុម្ភៈ និងត្រៀមការពារតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផងដែរ ខណៈការចេញហាត់ និងប្រកួតក្រៅស្រុកនេះ គ្រោងធ្វើឡើងជិត ១សប្ដាហ៍ពោលគឺចាប់ពីថ្ងៃទី០៨-១៣ ខែមករា ឆ្នាំ២០១៨ ដោយលោកបានចាត់ទុកនេះគឺជាឱកាសល្អ សម្រាប់កីឡាករចាស់-ថ្មី ពិសេសកីឡាករក្មេងៗ និងកីឡាករបរទេស ក្នុងការស្វែងយល់ចិត្តគ្នា និងទម្រង់លេងឲ្យបានល្អប្រសើរ៕

 

រូបភាព និងវីដេអូ៖ Police Tero FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់