មិត្តភាព៖ វិសាខា ផ្តួល Pahang FA លើទឹកដីថៃក្នុងលទ្ធផល ៣-១

នូ មករា January 8, 2019


ថៃ៖ ក្រុមវិសាខា ដែលកំពុងបោះជំរុំហ្វឹកហាត់នៅលើទឹកដីថៃនោះបានផ្តួលក្រុម Pahang FA របស់ម៉ាឡេសុីក្នុងលទ្ធផល ៣-១ នាជំនួបមិត្តភាពដែលទើបតែបញ្ចប់នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។ គ្រាប់បាល់ទាត់ទាំងក្នុងការប្រកួត ៣វគ្គនេះរកបានដោយកីឡាករ កែវ សុខផេង ដោយបាល់ពិន័យ ១១ម៉ែត្រ ក្នុងវគ្គទី១ មុននឹងបន្ថែមដោយកីឡាករ ឡុង​ ម៉េងហាវ ដែលជាអតីតសមាជិកក្រុមថ្នាលយុវជនសាលាបាទីនោះ តាមរយៈការទាត់បានប៉េណាល់ទី ខណៈដែលគ្រាប់ទីបីទាត់បញ្ចូលទីដោយកីឡារ ស៊ិន សុផាណាត។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពដំបូងរបស់ក្រុមសមាជិកលីគកំពូលកម្ពុជា អំឡុងពេលពួកគេទៅបោះជំរុំហ្វឹកហាត់ នៅក្រៅប្រទេសដើម្បីត្រៀមរដូវកាលថ្មីដោយគ្រោងចំណាយពេលជិតកន្លះខែ ដើម្បីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាព ត្រៀមរដូវកាលថ្មី ចាប់ពីថ្ងៃទី០៧-១៨ ខែមករាខាងមុខ៕
អត្ថបទ៖ មករា និង បុត្រា

មតិយោបល់