បឹងកេត ប្រកាសជ្រើសរើសយុវជនថ្នាលមករួមក្លឹបដើម្បីវិវឌ្ឍន៍ខ្លួនជាកីឡាករអាជីព

មាស សុផាណារ៉ុង January 3, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសស្វែងរកកីឡាករបាល់ទាត់ជំនាន់ក្រោយជាយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹប ចាប់ពីពេលនេះតទៅ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកាលពីម្សិលមិញ។

ការជ្រើសរើសនេះ គឺដើម្បីចូលរួមជាកីឡាករយុវជន និងវិវឌ្ឍន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លឹប ដោយត្រូវស្ថិតក្នុងចន្លោះអាយុក្រោម១៧ឆ្នាំ ពោលគឺកើតនៅចន្លោះឆ្នាំ២០០២ និងចាប់ផ្ដើមទទួលចុះឈ្មោះពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ខណៈការបរិច្ឆេទនៃការធ្វើតេស្តនឹងធ្វើឡើងនៅថ្ងៃទី០៥ – ០៦ ខែមករា។

លម្អិតតាមរយៈសេចក្ដីប្រកាសខាងក្រោម៖

ក្លឹបបឹងកេត ត្រូវបានដឹងថាមានយុវជនថ្នាលអាយុក្រោម១៩ឆ្នាំផងដែរ ដែលមកទល់ពេលនេះមានខ្លះត្រូវបានតម្លើងមកឈុតធំ ដូចជា អ៊ុយ វុធថា, ជា វេសល៊ី និង ឃុន សេងថៃ ជាដើម ជាមួយគ្នាក៏មានយុវជនថ្នាលអាយុក្រោម១៣ឆ្នាំផងដែរ ដែលជាយុវជនសាលាបាល់ទាត់ ( ហ្វឹកហាត់ដោយមានការបង់ថ្លៃ )៕

 

រូបភាព៖ Boeung FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់