ហាត់ខ្លាំងបែបនេះសោះ ទើប ជារី ចន្ថាប៊ីន អាចឈរជើងនៅលីគម៉ាឡេសុីបាន!

នូ មករា December 29, 2018


ភ្នំពេញ៖ កីឡាករសញ្ជាតិខ្មែរ-បារាំង ជារី ចន្ថាប៊ីន គឺជាកីឡាករកម្ពុជាទី១ ដែលអាចប្រកបអាជីពនៅលីគកំពូលម៉ាឡេសុីបានយូរជាងគេបើធៀបជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិកម្ពុជាដទៃទៀតដែលបានចេញទៅលេងនៅលើដែនដីឥស្លាមមួយនេះក្នុងពេលដំណាលគ្នានោះ។

យ៉ាងណាក៏ដោយ សម្រាប់ ជារី នេះជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាមួយពោលគឺ រូបគេបានលើកឡើងថា ជាកីឡាករបាល់ទាត់អាជីពមួយរូប គេត្រូវហ្វឹកហាត់ខ្លាំងមិនត្រឹមតែនៅលើទីលានប៉ុនណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្លាំងលើសុខភាពដោយមិនទទួលស្រា មិនជក់បារី និងដើរលេងយប់ ហើយត្រូវហាត់កាយសម្បទាឱ្យបានទៀងទាត់ថែមទៀត។ ចង់ជ្រាបច្បាស់ថា ការហ្វឹកហាត់ប្រចាំថ្ងៃរបស់កីឡាករ ជារី ចន្ថាប៊ីន ខ្លាំងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

គួររំលឹកថា រូបគេក៏ទើបតែចុះកិច្ចសន្យាថែម ១ឆ្នាំទៀតជាមួយនឹងក្រុម Terengganu FA ថែមទាំងទទួលបានការគាំទ្រដ៏ច្រើនលើសលប់ពីអ្នកគាំទ្រម៉ាឡេសុី រហូតបានជាប់ក្នុងចំណោមកីឡាករឆ្នើមទាំង១១ នៃលីគកំពូលនេះទៀតផង៕
អត្ថបទ៖ មករា

មតិយោបល់