មតិលោក ហុក សុចិត្រា ជុំវិញអតីតកីឡាករភ្នំពេញក្រោនទាំង៥នាក់ដែលទើបតែបញ្ចប់រឿងចម្រូងចម្រាស
មាស សុផាណារ៉ុង December 28, 2018
ភ្នំពេញ៖ អ្នកចាត់ការទូទៅក្លឹបបាល់ទាត់វិសាខា លោក ហុក សុចិត្រា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពក្លឹប និងគោលដៅអភិវឌ្ឍន៍ររបស់ក្លឹបសម្រាប់ឆ្នាំ២០១៩ បានលើកឡើងជុំវិញអតីតកីឡាករភ្នំពេញក្រោនទាំង៥នាក់ដែលទើបតែបញ្ចប់រឿងចម្រូងចម្រាសកាលពីពេលថ្មីៗនេះ។
លោក ហុក សុចិត្រា បានថ្លែងថា លោកទទួលស្គាល់ និងគោរព នៅក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា និងដឹងច្បាស់ថាក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្លឹបដែលបានបណ្ដុះបណ្ដាល រៀបចំថ្នាលជាច្រើន ដូច្នេះលោកសម្ដែងការគាំទ្រដល់មធ្យោបាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដំណោះស្រាយស្ថិតក្នុងភាពទទួលយកបានទាំងអស់គ្នា និងស្ថិតក្នុងភាពអភិវឌ្ឍបាល់ទាត់ដូចគ្នា។ សម្រាប់អតីតកីឡាករទាំង៥រូប របស់ភ្នំពេញក្រោន លោកបានឡើងថាពួកគេនៅតែមានការគោរព ការស្រលាញ់ ចំពោះលោកឧកញ្ញាម្ចាស់ក្លឹបភ្នំពេញក្រោន ដែលបានបណ្ដុះបណ្ដាលពួកគេផងដែរ បើទោះបីមានរឿងបែបនេះកើតឡើងក៏ដោយ។
ស្ដាប់សម្ដីទាំងស្រុងរបស់ លោក ហុក សុចិត្រា តាមរយៈវីដេអូខាងក្រោម៖
គួរដឹងដែរថា រឿងរ៉ាដ៏ចម្រូងចម្រាសអំពីការផ្ទេរកីឡាករ៥នាក់ រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយ ក្លឹបបាល់ទាត់វិសាខា ត្រូវបានដោះស្រាយកាលពីថ្ងៃទី២៦ កន្លងទៅថ្មីៗនេះ ដោយវិសាខា ព្រមផ្ដល់ប្រាក់ឧបត្ថម្ភជាថ្លៃហូបចុក ស្នាក់នៅ បណ្ដុះបណ្ដាល ជូនដល់ក្លិបភ្នំពេញក្រោន ដែលបានបណ្ដុះបណ្ដាលកីឡាករទាំង៥រូប៕
អត្ថបទ៖ ណារ៉ុង