ព្រះខ័នរាជស្វាយរៀង ប្រកាសស្វែងរកកីឡាករយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹប

មាស សុផាណារ៉ុង December 26, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសស្វែងរកកីឡាករបាល់ទាត់ជំនាន់ក្រោយជាយុវជនថ្នាលកម្រិតអាជីពមកចូលរួមក្លឹប ចាប់ពីពេលនេះតទៅ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបនៅថ្ងៃនេះ។

ការជ្រើសរើសនេះ គឺដើម្បីចូលរួមជាកីឡាករយុវជន និងវិវឌ្ឍន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លឹប ដោយត្រូវស្ថិតក្នុងចន្លោះអាយុក្រោម១៧ឆ្នាំ ពោលគឺកើតនៅចន្លោះឆ្នាំ២០០១ ដល់ ២០០៤ និងចាប់ផ្ដើមទទួលចុះឈ្មោះពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

ទំនាក់ទំនងតាមទូរស័ព្ទខាងក្រោម៖

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានចាត់ទុកថាជាក្លឹបដែលតែងតែបណ្ដុះបណ្ដាលថ្នាលយុវជនជារៀងរាល់ឆ្នាំ ជាក់ស្ដែងបច្ចុប្បន្នក្លឹបក៏មានយុវជនថ្នាលអាយុក្រោម១៩ឆ្នាំផងដែរ។ រឹតតែគួរឲ្យចាប់អារម្មណ៍ កីឡាករល្បីៗជាច្រើនដែលជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា ដូចជា ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, សឿយ វិសាល, ច្រឹង ពលរដ្ឋ, ហួយ ផល្លីន, ណុប តុលា, នេន សុធារ័ត្ន, សំអឿន ពិដោរ ជាដើម៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់