លទ្ធផលមិត្តភាពកម្ដៅសាច់ដុំ ក្លឹបសមាជិកលីគកំពូលកម្ពុជា សប្ដាហ៍កន្លងទៅ

មាស សុផាណារ៉ុង December 24, 2018


ភ្នំពេញ៖ សមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ កាលពីសប្ដាហ៍កន្លងទៅនេះ បានធ្វើការណាត់ប្រកួតបាល់ទាត់លក្ខណៈមិត្តភាពកម្ដៅសាច់ដុំដល់ទៅ៤គូ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី។

ការប្រកួតសប្ដាហ៍មានចំនួន៣គូនោះរួមមាន វិសាខា ជួបប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅលើកីឡដ្ឋានវិសាខាផ្ទាល់ ខណៈមួយគូទៀត អគ្គិសនីកម្ពុជា ប៉ះគ្នាជាមួយ អាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋានអគ្គិសនី, បឹងកេត ប្រកួតដកស្រង់ជាមួយ ក្រសួងការពារជាតិ នៅទីលានសាលា AUPP និងចុងក្រោយ អាស៊ីអឺរ៉ុបយូណាយធីត ដដែលប្រកួតជាមួយ យុវជនសាលាបាល់ទាត់បាទី។

ជាលទ្ធផលពីការប្រកួត មានឈ្នះចាញ់២គូ និងស្មើ១គូ ពោលគឺ វិសាខា យកឈ្នះ ព្រះខ័នរាជស្វាយរៀង ២ទល់០, អគ្គិសនីកម្ពុជា ស្មើជាមួយអាស៊ីអឺរ៉ុបយូណាយធីត ២ទល់២, បឹងកេត ឈ្នះ ក្រសួងការពារជាតិ ២ទល់១ និង អាស៊ីអឺរ៉ុបយូណាយធីត ដដែលចាញ់ យុវជនសាលាបាល់ទាត់បាទី ៤ទល់២។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពបែបនេះគឺគ្រាន់តែជាការដកស្រង់បច្ចេកទេស ក៏ដូចជាការធ្វើតេស្តកីឡាករថ្មីមួយចំនួន ប៉ុណ្ណោះដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា ក៏ដូចជាពានសម្តេចតេជោ ហ៊ុន សែន ដែលអាចនឹងចាប់ផ្ដើមនៅអំឡុងខែមិនា ឆ្នាំ២០១៩៕

 

រូបភាព៖ Visakha Football Club & Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់