ភរិយា ប្រាក់ មុន្នីឧត្តម សម្រាលបានកូនស្រីដោយជោគជ័យនៅថ្ងៃនេះ

មាស សុផាណារ៉ុង December 22, 2018


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៨ នេះភរិយារបស់កីឡាករ ប្រាក់ មុន្នីឧត្តម អ្នកនាង ប្រាក់ ស្រីរ័ត្ន បានសម្រាលបុត្របានដោយជោគជ័យក្នុងសម្ភពឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។

កូនស្រីដំបូង និងតែមួយគត់នាពេលបច្ចុប្បន្នរបស់តារាឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជា និងជាសមាជិកក្រុមព្រះខ័នរាជស្វាយរៀង ជាមួយនឹងភរិយាត្រូវបានដឹងថាសម្រាលនៅប្រហែលម៉ោង ១រសៀល និងស្គាល់ឈ្មោះថា ប្រាក់ មុន្នីរ័ត្នហ្សាណ។

ចាំបានថា ប្រាក់ មុន្នីឧត្តម និងអ្នកនាង ប្រាក់ ស្រីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៧ នាថ្ងៃទី២២ ខែមករា ពោលគឺចំថ្ងៃតែមួយទៅនឹងថ្ងៃអាពាហ៍ពិពាហ៍ និងថ្ងៃកំណើត នៃសមាជិកគ្រួសារតូចដែលមានគ្នា៣នាក់មួយនេះ៕

 

រូបភាព៖ Prak Monyudom

អត្ថបទ៖ ណារ៉ុង

មតិយោបល់