ស.ប.ក បំភ្លឺរឿង Brad Adams រិះគន់ Honda និងចាត់ទុកជាចេទនាមិនល្អ

មាស សុផាណារ៉ុង December 21, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (សបក) បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ ជុំវិញព័ត៌មានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ចោទប្រកាន់ថ្នាក់ដឹកនាំសហព័ន្ធ គឺឯកឧត្តម សៅ សុខា និងតារាបាល់ទាត់អន្ដរជាតិ Keisuke Honda ហើយ និងបានចាត់ទុកការចោទប្រកាសនេះ គឺមានចេទនាបន្ទុកបង្អាក់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងតំបន់ ទ្វីបអាស៊ី និងអន្ដរជាតិទៀតផង។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូនេះ បានបំភ្លឺថា ឯកឧត្តម សៅ សុខា គឺជាសមាជិកដ៏ល្អរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) មិនដូចការចោទប្រកាន់របស់មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិលោក Brad Adams ឡើយ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានខិតខំអភិវឌ្ឍន៍បាល់ទាត់ ដោយគោរពតាមនិយាមរបស់ FIFA និងរួមចំណែកជួយសង្គមបានយ៉ាងច្រើនផងដែរ។

និយាយពីតារាបាល់ទាត់លោក Keisuke Honda ក្នុងការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺលោកស្ម័គ្រចិត្តដោយខ្លួនឯង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកកម្រិតតំបន់ និងទ្វីបអាស៊ី។ ហេតុនេះការចោទប្រកាន់ដោយគ្មានភស្ដុតាង និងមានចរិតនយោបាយនេះ មិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់របស់កីឡាលំដាប់ពិភពលោកនេះទេ ប៉ុន្ដែជាការបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងតំបន់ ទ្វីបអាស៊ី និងអន្ដរជាតិដូច្នោះដែរ៕

ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានរបស់ FFC ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ៖

 

អត្ថបទ៖ បុត្រា

មតិយោបល់