ប្រវត្តិត្រួសៗរបស់សមាជិកថ្មីភ្នំពេញក្រោនទាំង ២រូប ដែលធ្លាប់លេងនៅកូរ៉េនិងប្រេសុីល

នូ មករា December 5, 2018


ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ទើបតែបានប្រកាសជាផ្លូវការអំពីសមាជិកថ្មីរបស់ខ្លួន ២រូបដែលសុទ្ធតែជាជនជាតិប្រេសុីលដោយម្នាក់ជាខ្សែបម្រើប្រយុទ្ធ និងម្នាក់ទៀតជាអ្នកចាំទី​។

ចំពោះកីឡាករ Paulo Victor កើតនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ១៩៩៤ នៅទីក្រុង São Luís នៃប្រទេសប្រេស៊ីលមានតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនដំបូងនៅប្រទេសកំណើតដោយលេងឲ្យក្លឹប Atlético Sorocaba នាឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤ លេងនៅក្លឹប América-RN មុននឹងបន្តទៅលេងនៅក្លឹប Goyang Zaicro របស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១៦ ហើយកាលពីពេលថ្មីៗនេះរូបគេក៏ត្រលប់ទៅលេងនៅប្រទេសប្រេស៊ីលវិញគឺក្លឹប Nacional Atl. Muriaé ។

ដោយឡែកអ្នកចាំទីវ័យក្មេងគឺកីឡាករ Leonardo Oliveira Tavares កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៦ ហើយរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសប្រេស៊ីលជាមួយក្លឹប Flamengo នៅឆ្នាំ២០០៩ ក៏ដូចជាក្លឹប Botafogo នាឆ្នាំ២០១០ ព្រមទាំងក្លឹប Porto -SC ក្នុងឆ្នាំ២០១៦ រួចក៏បន្តទៅលេងនៅក្លឹប Queimados នាឆ្នាំ២០១៧ មុននឹងប្តូរទៅលេងនៅក្លឹប Bacabal វិញកាលឆ្នាំ២០១៨។ សូមបញ្ជាក់ដែរថា ការចូលរួមរបស់អ្នកទាំងពីរគឺជាកម្លាំងថ្មីបន្ថែមទៀតសម្រាប់ក្រុមភ្នំពេញក្រោនដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងពាន Leo Pre Season Cup នាដើមខែមករា ឆ្នាំ២០១៩ខាងមុខ រួមទាំងការប្រកួតលីគកំពូល និងពានរង្វាន់នានាផងដែរនោះ៕

អត្ថបទ៖ មករា

មតិយោបល់