អង្គរថាយហ្គឺរ ប្រកាសកីឡាករជប៉ុនរបស់ខ្លួន១រូបបានចាកចេញពីក្លឹប

មាស សុផាណារ៉ុង December 5, 2018


សៀមរាប៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ កាលពីម្សិលមិញបានចេញសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីការចាកចេញរបស់កីឡាករជប៉ុន Okamoto Kazuteru ដែលបានចំណាយពេល១រដូវកាលជាមួយក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាប។

ការចាកចេញគឺបន្ទាប់ពីក្លឹបទើបតែធ្វើការនាំចូលសមាជិកថ្មី និងជាអតីតកីឡាករ គឺខ្សែប្រយុទ្ធ Timothy Okereke ដែលបានចុះកិច្ចសន្យារយៈពេល១រដូវកាល កាលពីសប្ដាហ៍មុន។ ដូច្នេះបច្ចុប្បន្នក្លឹបមានកីឡាករបរទេស២រូប សមាជិកចាស់១រូប កីឡាករសញ្ជាតិជប៉ុន Joichiro Sugiyama និងកីឡាករ Timothy Okereke។

គួរបញ្ជាក់ថា Teru បានចូលរួមជាមួយអង្គរថាយហ្គឺរ តាំងពីចុងឆ្នាំ២០១៧ នឹងស៊ុតបញ្ចូលទីបាន៨គ្រាប់ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក២០១៨ ជួយអោយក្លឹបឈរនៅលេខ៨ក្នុងលីគ៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់