អង្គរថាយហ្គឺរ បង្ហាញកីឡាករថ្មី១រូបទៀត និងជាសមាជិកទី៥ដែលក្លិបនាំចូលរដូវកាលនេះ

មាស សុផាណារ៉ុង December 3, 2018


ភ្នំពេញ៖ បន្ទាប់មានការនាំចូលសមាជិកថ្មីជាបន្តបន្ទាប់ ក្នុងសប្ដាហ៍តែមួយ ក្លិបអង្គរថាយហ្គឺរបាននាំចូលសមាជិកថ្មី១រូបបន្ថែមទៀតដែល ជាកីឡាករទី៥ដែលក្លិបនាំចូលសម្រាប់ត្រៀមក្នុងរដូវកាល២០១៩ខាងមុខនេះ គឺជាកីឡាករវ័យក្មេងឈ្មោះ ចាន់​ ហួង។

ចាន់​ ហួង ដែលមានវ័យត្រឹមតែ១៦ឆ្នាំ បានចូលរួមជាមួយក្លិបក្នុងកិច្ចសន្យារយៈពេលវែង។ កីឡាកររូបនេះលេងក្នុងតួនាទីជាខ្សែការពារកណ្ដាល ធ្លាប់ជាយុវជនរបស់ខេត្តបន្ទាយមានជ័យ ( ឆ្នាំ២០១៥-១៦ ) មុននឹងផ្លាស់ទៅហ្វឹកហាត់ជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ឆ្នាំ២០១៦-១៨ និងឆ្នាំចុងក្រោយនេះក្លាយជាសមាជិកក្រុមខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា មកទល់ពេលនេះ អង្គរថាយហ្គឺរ បាននាំសមាជិកថ្មីចំនួន៥រូបហើយ បន្ទាប់ពីកីឡាករ ជឿន ពិសិដ្ឋ និង ឡុង ភារ៉ាត ផ្ទេរពីសូលទីឡូអង្គរ អ្នកចាំទី យី ប៊ុនហេង អតីតសមាជិកថ្នាលយុវជនអាយុក្រោម១៩ឆ្នាំ ព្រះខ័នរាជស្វាយរៀង និងកីឡាករ Timothy Okereke៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់