ភ្នំពេញក្រោន គ្រោងបង្ហាញវត្តមានសមាជិកថ្មី ៥រូបក្នុងសប្ដាហ៍នេះ!

មាស សុផាណារ៉ុង December 3, 2018


ភ្នំពេញ៖ តាមរយៈសារខ្លីរបស់គ្រូបង្វឹកថ្មីក្លិបភ្នំពេញក្រោន លោក Leonardo Vitorino បានបញ្ជាក់ថា ក្នុងសប្ដាហ៍នេះ ក្លិបនឹងបង្ហាញសមាជិកថ្មី ៥រូប ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ ខណៈដែលក្នុងចំណោមនេះក៏មានកីឡាករថ្មីផងដែរ។

លោក Leonardo បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ព្រឹកនេះថា «សួស្ដីអ្នកគាំទ្រភ្នំពេញក្រោនទាំងអស់! សប្ដាហ៍នេះយើងនឹងមានឈ្មោះកីឡាករថ្មីចំនួន៥នាក់ ដែលមកចូលរួមជាមួយក្លិបរបស់យើង ។ តើអ្នកចង់ដឹងថា ជាអ្នកណារឺទេ?» ។ ប៉ុន្ដែគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ មិនបានបញ្ជាក់ជាកីឡាករខ្មែរ ឬកីឡាករបរទេសនោះទេ។ តែបន្ទាប់ពីលោកបង្ហោះ គេឃើញមានអ្នកគាំជាច្រើន បានចាប់អារម្មណ៍ និងកំពុងចាំអ៊ុតយ៉ាងអន្ទះសារ ដោយចង់ដឹងពីសមាជិកថ្មីរបស់អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ ។

ដូច្នេះសូមចាំអ៊ុតទាំងអស់ តើព័ត៌មានទម្លាយដោយគ្រូបង្វឹកនេះ គឺជាការពិត ឬយ៉ាងណា? ហើយបើជាការពិត តើកីឡាករណាខ្លះ នឹងបង្ហាញខ្លួនលើទីលានកីឡដ្ឋាន RSN ក្នុងសប្ដាហ៍នេះ?

 

អត្ថបទ៖ បុត្រា

មតិយោបល់