ច្រឹង ពលរដ្ឋ ត្រូវក្លិបថៃ Buriram ឱ្យត្រលប់មកកម្ពុជាវិញសិនក្រោយរបួសមិនទាន់ជា!

មាស សុផាណារ៉ុង December 3, 2018


ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែធ្នូ នេះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានធ្វើការប្រកាសអំពីស្ថានភាពរបស់កីឡាករ ច្រឹង ពលរដ្ឋ ដែលបានធ្វើដំណើរទៅកាន់ក្លិបថ្មីរបស់ខ្លួន Buriram ប៉ុន្តែត្រូវបានក្លិបយក្សរបស់លីគថៃនេះ តម្រូវឱ្យត្រលប់មកកម្ពុជាវិញសិនដើម្បបន្តព្យាបាលរបួសដែលមិនទាន់ជាសះស្បើយ១០០ភាគរយនៅឡើយនោះ។

​គួររំលឹកថា កាល​ពី​​ពាក់​កណ្ដាល​សប្ដាហ៍​មុន ច្រឹង ពលរដ្ឋ បាន​ចេញ​ទៅ​ទឹក​ដី​ថៃដើម្បីត្រៀមចូលរួមហ្វឹកហាត់ជាមួយក្លិបថ្មី ហើយក៏ទទួលបានការពិនិត្យរបួសជើងជាថ្មីពីសំណាក់គ្រូពេទ្យជំនាញរបស់ក្លិប ដោយបានបង្ហាញថារបួសដាច់សរសៃរពួរជង្គង់របស់ ពលរដ្ឋ នៅមិនទាន់ជាសះស្បើយ១០០ភាគរយនោះទេ ជាហេតុមិនអាចឱ្យរូបគេចូលរួមហ្វឹកហាត់ជាមួយក្លិបបាននៅឡើយ។ ដូចនេះខាងគ្រូពេទ្យជំនាញរបស់ក្លិប Buriram បានអនុញ្ញាត្តឱ្យកីឡាករ ច្រឹង ពលរដ្ឋ ត្រលប់មកសម្រាកព្យាបាលរយៈពេល៣ខែ និងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយ១០០ភាគរយសិន ទើបក្លិប Buriram តាមដានបន្តទៀត។

គួរដឹងដែរថា ច្រឹង ពលរដ្ឋ បានចូលរួមជាមួយ Buriram United ក្នុងលក្ខខណ្ឌខ្ចីជើងពីររដូវកាល ពោលគឺចាប់ពីឆ្នាំ២០១៩ ប៉ុន្តែបច្ចុប្បន្នរូបគេកំពុងព្យាយាមព្យាបាលរបួសសសៃពួរជង្គង់ដែលកើតឡើងប្រមាណមួយឆ្នាំមកហើយ៕

 

រូបភាព៖ Buriram United

អត្ថបទ៖ ណារ៉ុង

មតិយោបល់