FIFA Ranking៖ កម្ពុជា ថយចំណាត់ថ្នាក់២លេខ និងថយពិន្ទុ សម្រាប់ខែវិច្ឆិកានេះ

មាស សុផាណារ៉ុង November 29, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថយចំណាត់ថ្នាក់២លេខ និងថយពិន្ទុចំនួន៣ពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking  ប្រចាំខែវិច្ឆិកាដែលទើបតែធ្វើការបន្ទាន់សម័យកាលមុននេះ។ គួររំលឹកថា កាលពីខែតុលា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧០ និងមាន៩៧៣ពិន្ទុ ខណៈខែវិច្ឆិកានេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧២ ស្របពេលដែលពិន្ទុបន្ថយមកនៅត្រឹម៩៧០ពិន្ទុ ដែលបានសេចក្ដីថាថយទាំងចំណាត់ថ្នាក់ និងថយទាំងពិន្ទុ។

បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ថៃ, ហ្វីលីពីន និងវៀតណាម ឈរនៅលើគេ។ សម្រាប់ក្រុមកំពូលទាំង១០វិញ បច្ចុប្បន្ន ប៊ែលហ្សីក នៅតែបន្តឈរលើគេដដែល តាមពីក្រោយដោយបារាំង, ប្រេស៊ីល, ក្រូអាត និងជាបន្តបន្ទាប់ដូចគ្នាកាលពីខែតុលាកន្លងទៅ ពោលគឺពុំមានការប្រែប្រួលទាល់តែសោះ៕

 

ប្រភព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់