ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Thimothy ត្រលប់មកចូលរួមជាមួយ អង្គរថាយហ្គឺរ ជាលើកទី២

មាស សុផាណារ៉ុង November 29, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធមាឌធំ ដែលមានបទពិសោធន៍ជោគជាំនៅលីគកំពូលកម្ពុជា កីឡាករ Timothy Okereke បានត្រលប់មកចូលរួមជាមួយក្លិបនៅលីគកំពូលកម្ពុជាវិញ បន្ទាប់ពីចំណាយពេលកន្លះរដូវកាលជាមួយក្លិបនៅលីគលំដាប់ទី២ ម៉ាឡេស៊ី។ ការត្រលប់មកវិញរបស់កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះ គឺនឹងចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ សារជាថ្មីម្ដងទៀតដែលខ្លួនធ្លាប់ចំណាយពេល១រដូវកាល កាលពីឆ្នាំ២០១៧ ខណៈការចូលរួមជាលើកទី២នេះគឺស្ថិតក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ពោលគឺពេញមួយរដូវកាល២០១៩។

គួរដឹងដែរថា មានស្រុកកំណើតនៅប្រទេសនីហ្សេរីយ៉ា Timothy Okereke បានចូលរួមជាមួយក្រុមយុវជនក្នុងស្រុករបស់ខ្លួន NYSC National និង Kuzon Academy មុនផ្លាស់មកកម្ពុជា នៅឆ្នាំ២០១៥ ជាទីដែលរូបគេក្លាយជាកីឡាករអាជីព ដោយបានចូលរួមជាមួយក្លិប មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ( ស៊ីម៉ាក់ ) ២រដូវកាល ២០១៥ និង២០១៦ រហូតដល់ឆ្នាំ២០១៧ ចូលរួមជាមួយ អង្គរថាយហ្គឺរ និង២០១៨ ចូលរួមជាមួយ អាស៊ីអឺរ៉ុបយូណាយធីត បានពាក់កណ្ដាលរដូវកាល ពាក់កណ្ដាលរដូវកាលដែលសេសសល់ចូលរួមជាមួយក្លិបនៅលីគលំដាប់ទី២ម៉ាឡេស៊ី UiTM៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់