ស្ថិតិអ្នកចូលទស្សនានៅក្នុងពាន AFF Suzuki Cup 2018 វគ្គជម្រុះក្នុងពូល កម្ពុជា ឈរនៅលេខ៣

មាស សុផាណារ៉ុង November 28, 2018


អន្តរជាតិ៖ ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 បានបញ្ចប់វគ្គជម្រុះក្នុងពូលកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនៅក្នុងការប្រកួតនិមួយៗដែលមានអ្នកចូលរួមទស្សនា ក៏ត្រូវបានស្រង់ស្ថិតិចំនួនទស្សនិកជនផងដែរ។ ក្រុមទាំង១០នៅក្នុងពានរង្វាន់នេះ សុទ្ធតែទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះចំនួន២ដងដូចៗគ្នា ពីចំណោមការប្រកួតចំនួន៤ប្រកួតនៅក្នុងពូលរៀងៗខ្លួន ពោលគឺប្រកួតក្នុងផ្ទះ២ដង និងត្រូវប្រកួតក្រៅដី ២ដង ជាក់ស្ដែងពីក្នុងចំណោមនេះ ការប្រកួតដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ គឺមានចំនួនអ្នកចូលទស្សនាច្រើនជាងគេ សរុបទាំង២លើក ខណៈថៃ នៅលេខ២ និងកម្ពុជា នៅលេខ៣ ស្របពេលការប្រកួតនៅលើទឹកដីឡាវ ទីម័រខាងកើត និងហ្វីលីពីន មានចំនួនអ្នកទស្សនាតិចជាងគេ។

ខាងក្រោមគឺជាស្ថិតិទាំងស្រុង៖

ទិន្នន័យទាំងនេះគឺត្រូវបានស្រង់ចេញពីវិបសាយផ្លូវការនៃពានរង្វាន់និងដោយគិតត្រឹមតែនៅក្នុងវគ្គជម្រុះក្នុងពូលតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាពានរង្វាន់បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយសរុបមកក្នុងពូល A វៀតណាម ឈរនៅលេខ១ នឹងត្រូវជួបក្រុមលេខ២ ពូល B គឺហ្វីលីពីន ខណៈ ថៃ ដែលជាក្រុមលេខ១ពូល B ត្រូវជួបជាមួយ ម៉ាឡេស៊ី ដែលជាក្រុមលេខ២ពូល A ស​ម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចំនួន២ជើង ជើងទី១ នឹងធ្វើឡើងនៅ ថ្ងៃទី០១, ទី០២ ខែធ្នូ និងជើងទី២ នៅថ្ងៃទី០៥, ទី០៦ ខែដដែល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់