វឌ្ឍនាកា កំពុងកាន់កំណត់ត្រាកីឡាករទាត់ចូលច្រើនជាងគេក្នុងក្រុមជម្រើសជាតិរយៈពេល៥ឆ្នាំចុងក្រោយ

មាស សុផាណារ៉ុង November 27, 2018


ភ្នំពេញ៖ គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពរបស់កម្ពុជា កីឡាករ ចាន់​ វឌ្ឍនាកា កំពុងកាន់កំណត់ត្រាជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ គ្រប់កម្មវិធីប្រកួតទាំងអស់។ សមាជិកនៃក្លិបបឹងកេត រូបនេះបានជាប់ជម្រើសជាតិកម្ពុជាឈុតធំ ជាលើកដំបូងកាលពីឆ្នាំ​២០១៣ ប៉ុន្តែត្រូវចំណាយរយៈពេល១ឆ្នាំ ទើបអាចរកគ្រាប់បាល់ដំបូង នៅឆ្នាំ២០១៤ ខណៈមកទល់ពេលនេះ វឌ្ឍនាកា រកបាន១៦គ្រាប់ ស្ថិតនៅលើគេក្នុងចំណោមកីឡាករដែលជាសមាជិក និងអតីតសមាជិកនៃក្រុមជម្រើសជាតិរយៈពេល៥ឆ្នាំចុងក្រោយនេះ។

គ្រាប់បាល់ដំបូងរបស់ ចាន់ វឌ្ឍនាកា គឺរកបាននៅក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសកោះឆាយនីសតៃប៊ិ ប៉ុន្តែមិនត្រឹមតែ១គ្រាប់ឡើយ កីឡាករវ័យ២៤ឆ្នាំ រកបានដល់ទៅ២គ្រាប់ និងជួយអោយក្រុមឈ្នះម្ចាស់ផ្ទះ ០ទល់២ ផងដែរ។ គ្រាប់បាល់ទាំង១៦គ្រាប់របស់ វឌ្ឍនាកា គិតចាប់ពីឆ្នាំ២០១៣មករួមមាន ឆ្នាំ២០១៤ (២គ្រាប់) ឆ្នាំ២០១៥ (២គ្រាប់) ឆ្នាំ២០១៦ (៥គ្រាប់) ឆ្នាំ២០១៧ (៣គ្រាប់) និងឆ្នាំ២០១៨ (៣គ្រាប់)។

 

គ្រាប់ទី

ថ្ងៃ ខែ ឆ្នាំ

ទល់នឹងក្រុម

លទ្ធផល

០៨/តុលា/២០១៤

ឆាយនីសតៃប៊ិ

ឈ្នះ ( )

១២/មិនា/២០១៥

ម៉ាកាវ

ឈ្នះ ( – 0 )

២៨/កក្កដា/២០១៦

សិង្ហបុរី

ឈ្នះ ( )

០១/កញ្ញា/២០១៦

ហុងកុង

ចាញ់ ( )

២១/តុលា/២០១៦

ទីម័រខាងកើត

ឈ្នះ ( )

២០/វិច្ឆិកា/២០១៦

ម៉ាឡេស៊ី

ចាញ់ ( )

១០

១១

២២/មិនា/២០១៧

ឥណ្ឌា

ចាញ់ ( )

១២

០៥/កញ្ញា/២០១៧

វៀតណាម

ចាញ់ ( )

១៣

០៥/តុលា/២០១៧

ឥណ្ឌូនេស៊ី

ចាញ់ ( )

១៤

១៤/តុលា/២០១៨

ទីម័រខាងកើត

ស្មើ ( )

១៥

១២/វិច្ឆិកា/២០១៨

មីយ៉ាន់ម៉ា

ចាញ់ ( )

១៦

២០/វិច្ឆិកា/២០១៨

ឡាវ

ឈ្នះ ( -១ )

 

តាមពីក្រោយដោយ ចាន់ វឌ្ឃនាកា កីឡាករដែលធ្លាប់ជាប់ និងបន្តជាប់ជម្រើសជាតិ បច្ចុប្បន្នមាន ឃួន ឡាបូរ៉ាវី ( ១២គ្រាប់ ) ឃឹម បុរី ( ១១គ្រាប់) ប្រាក់ មុន្នីឧត្តម ( ១១គ្រាប់ ) កែវ សុខផេង ( ១០គ្រាប់ ) គួច សុកុម្ភៈ ( ៦គ្រាប់ )។ សូមបញ្ជាក់ថា ឆ្នាំ២០១៨ ពីចុងខែវិច្ឆិកានេះ នឹងមិនមានការប្រកួត​ទៀតឡើយ ទាំងមិត្តភាពអន្តរជាតិ និងពានរង្វាន់ផ្លូវការសម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់