ជម្រើសជាតិកម្ពុជា ចាកចេញទៅវៀតណាម ល្ងាចនេះសម្រាប់ប្រកួតចុងក្រោយពាន AFF Suzuki Cup

មាស សុផាណារ៉ុង November 22, 2018


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរចាកចេញពីមាតុភូមិ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចម៉ោង ១៧:៣០ ថ្ងៃទី២២ ខែវិច្ឆិកា នេះ តាមជើងហោះហើរ VN920 ដើម្បីទៅធ្វើការប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូល A ទល់នឹងម្ចាស់ផ្ទះវៀតណាម ផ្ទាល់តែម្ដង។

យ៉ាងណាមិញការប្រកួតនៅថ្ងៃខាងមុខនេះ គឺជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះសម្រាប់ជម្រើសជាតិ ត្បិតឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបាត់បង់កាលពីប្រកួតទី៣ នៅក្នុងពូល A ក្រោយយកឈ្នះឡាវ ៣ទល់១ ស្របពេលវៀតណាម និងមីយ៉ាន់ម៉ា ដែលប្រកួតស្មើ ០ទល់០ បានដាច់ពិន្ទុកម្ពុជាដល់ទៅ៤ពិន្ទុ ជាមួយនឹងការប្រកួតសេសសល់តែ១ប្រកួត ខណៈមួយក្រុមទៀត ម៉ាឡេស៊ី ដាច់កម្ពុជា ៣ពិន្ទុ។

ងាកមកការប្រកួតចុងក្រោយរបស់កម្ពុជា ទល់នឹងជម្រើសជាតិវៀតណាម នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី២៤ ខែ វិច្ឆិកា នៅកីឡដ្ឋាន ​Hang Day Stadium ទីក្រុងហាណូយ ជាមួយនឹងការប្រកួតតំណាលគ្នាមួយគូទៀត ម៉ាឡេស៊ី ស្វាគមន៍ មីយ៉ាន់ម៉ា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់