ឡាវ ជ្រុះចេញពី AFF Suzuki Cup តែត្រូវប្រកួតបង្គ្រប់កិច្ចជាមួយកម្ពុជាសប្តាហ៍ក្រោយ

នូ មករា November 18, 2018


ឡាវ៖ ក្រុមជម្រើសជាតិឡាវបានរបូតឱកាសពីព្រឹត្តិការណ៍ AFF Suzuki Cup 2018 ហើយបន្ទាប់ពីបានចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្នុងការប្រកួតលើកទី៣ របស់ខ្លួនជាមួយនឹងលទ្ធផល ៣-១ រួចមក ។ យ៉ាងណាក៏ដោយ ក្រុមឡាវដែលធ្លាប់មានក្តីរំពឹងថានឹងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមគោព្រៃកម្ពុជាដែលជាការប្រកួតចុងក្រោយរបស់ពួកគេនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតទាំង ៣លើកក្នុងវគ្គជម្រុះពូល A ក្រុមជម្រើសជាតិឡាវទទួលបរាជ័យទាំង ៣លើក ខណៈដែលក្រុមជម្រើសជាតិកម្ពុជាចាញ់ ២លើកតែនៅសល់ ២ប្រកួតក្នុងដៃជាបន្តទៀត ។ នៅក្នុងពូល A នេះដែរ ក្រុមមីយ៉ាន់ម៉ា កំពុងឈរលើគេ និងតាមពីក្រោយដោយក្រុមជម្រើសជាតិវៀតណាម និងម៉ាឡេសុី ៕

អត្ថបទ៖ មករា

 

មតិយោបល់