គ្រូម៉ាឡេស៊ីថា ថ្ងៃនេះកម្ពុជាលេងបានល្អ ទាំងការរៀបចំខ្លួន និងទម្រង់លេងប្លែកជាងមុន!

នូ មករា November 8, 2018


ភ្នំពេញ៖ លោក លោក Tan Cheng Ho គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោកមើលឃើញថាក្រុមកម្ពុជាមានភាពខុសប្លែកពីការប្រកួតមិត្តភាពកន្លងមក ដោយសារតែម្ចាស់ផ្ទះមានពេលវេលាច្រើងជាងមុនក្នុងការរៀបចំក្រុមត្រៀមការប្រកួតលើកនេះ ជាហេតុធ្វើឱ្យទម្រង់លេងរបស់កម្ពុជាខុសប្លែកបើធៀបកាលពីធ្លាប់ជួបគ្នាក្នុងជំនួបមិត្តភាព ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះបានបន្ថែមថា៖ “ខ្ញុំគ្មានអ្វីត្រូវកែតម្រូវកម្ពុជាព្រោះកម្ពុជាមានកីឡាករល្អច្រើនពិសេសគឺការសហការគ្នាលេងជាក្រុមបានល្អ អុីចឹងខ្ញុំជឿជាក់ថា ប្រកួតក្រោយៗកម្ពុជានឹងធ្វើបានកាន់តែល្អ ។ ខ្ញុំមានតែជូនពរការប្រកួតនាថ្ងៃអនាគតរបស់កម្ពុជាទទួលបាននូវលទ្ធផលល្អប្រសើរ ។”

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបន្តជួបក្រុមខ្លាំងមួយទៀតគឺម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ មុននឹងបើកទ្វារទទួលក្រុមភ្ញៀវឡាវនៅថ្ងៃទី២០ ជាបន្តទៀត ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់