AFF Suzuki Cup: កម្ពុជា បើកឆាកដោយបរាជ័យក្រោមថ្វីជើងម៉ាឡេសុី ១-០

នូ មករា November 8, 2018


ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាបានរងបរាជ័យនៅក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ជាមួយនឹងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមខ្លាម៉ាឡេសុីនៅក្រោមក្រសែភ្នែកទស្សនិកជនជាង ៣មុឺននាក់ដែលមានវត្តមានផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកគាំទ្របានបង្ហាញការមិនពេញចិត្តចំពោះទម្រង់លេងថ្ងៃនេះ ខណៈដែលកីឡាករមួយចំនួនហាក់លេងមិនសុីចង្វាក់គ្នានោះទេ ចំណែកអ្នកខ្លះទៀតបានលើកឡើងពីការបារម្ភខណៈដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបន្តជួបក្រុមខ្លាំងមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ៕

អត្ថបទ៖ មករា

មតិយោបល់