AFF Futsal Championship: ជម្រើសជាតិកម្ពុជា ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេសុី ១៣-០ មុននេះ

នូ មករា November 7, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលឥណ្ឌូនេសុី ជាមួយលទ្ធផល ១៣-០ សម្រាប់ជំនួបចុងក្រោយក្នុងពូលA នៃពានរង្វាន់ AFF Futsal Championship 2018 នៅកីឡដ្ឋាន UNY ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកានេះ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាលពានរង្វាន់ AFF Futsal Championship 2018 វិញក្រោយខកខានអស់ ៥ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១២ មក ។ បេសកម្មនេះ កម្ពុជាដែលស្ថិតក្នុងពូលA ជាមួយគូប្រជែងដែលសុទ្ធតែជាក្រុមខ្លាំងៗ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនដែលបានសុំដកខ្លួនចេញវិញនោះមិនទទួលបានលទ្ធផលល្អនោះទេ ពោលគឺរងបរាជ័យទាំង ៣ប្រកួតខុសពីការរំពឹងទុកឆ្ងាយតែម្តង ៕

អត្ថបទ៖ បុត្រា

មតិយោបល់