គ្រូបង្វឹកកម្ពុជា បញ្ជាក់មូលហេតុជម្រុះកីឡាករ ៣រូបពីបញ្ជីឈ្មោះសម្រាប់ពាន AFF Suzuki Cup

នូ មករា November 7, 2018


ភ្នំពេញ៖ លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះដោយបានបញ្ជាក់ពីមូលហេតុដែលលោកសម្រេចជម្រុះកីឡាករ ២រូបពីបញ្ជីឈ្មោះចុងក្រោយសម្រាប់ចូលរួមការប្រកួតពាន AFF Suzuki Cup 2018 ពោលគឺកីឡាករ អុិន សូដាវីដ, សៀង ចន្ធា និងហ៊ុល គឹមហ៊ុយ ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា កីឡាករទាំង ៣សុទ្ធតែមានសមត្ថភាព និងការខិតខំប្រឹងប្រែងយ៉ាងក្នុងកំឡុងពេលប្រមូលផ្តុំហ្វឹកហាត់ ប៉ុន្តែលោកបានឈរលើមូលហេតុ ៣យ៉ាងក្នុងការសម្រេចចិត្តនេះគឺ ដោយសារតែពួកគេមានវ័យក្មេង ទី២ដើម្បីឱ្យក្រុមមានតុល្យភាព និងទី៣គឺដើម្បីជំរុញឱ្យពួកគេមានការប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឲ្យសមត្ថភាពពួកគេកាន់តែល្អប្រសើរត្រៀមសម្រាប់ការប្រកួតនាពេលអនាគត ។

សូមបញ្ជាក់ថា យោងតាមការកោះហៅដំបូងលោក Felix  បានជ្រើសរើសយកកីឡាករ ៥រូបមុននឹងបន្ថែមអ្នកចាំទីបឹងកេត ហ៊ុល គឹមហ៊ុយ នាពេលក្រោយមកទៀត ។ យ៉ាងណាក៏ដោយ ក្នុងបញ្ជីឈ្មោះចុងក្រោយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបតែផ្សព្វផ្សាយកាលពីយប់មិញមានវត្តមានកីឡាករ ២៣រូបប៉ុន្តែមិនមានកីឡាករ អុិន សូដាវីដ, សៀង ចន្ធា និងហ៊ុល គឹមហ៊ុយ នោះទេ ៕

អត្ថបទ៖ មករា

មតិយោបល់