ភ្នំពេញក្រោន ជួប ទ័ព ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំធ្វើតេស្តកីឡាករថ្មីៗនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

នូ មករា November 7, 2018


ភ្នំពេញ៖ នៅវេលាម៉ោង៤ល្ងាចថ្ងៃទីសៅរ៍ ទី១០ ខែវិច្ឆិកា ចុងសប្តាហ៍នេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមក្រសួងការពារជាតិក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំជាលក្ខណៈ Training Match ដែលជាផ្នែកមួយនៃការធ្វើតេស្តសមត្ថភាពកីឡាករថ្មីៗរបស់ខ្លួន ។ តាមរយៈការប្រកួតនេះ លោក Leonardo Vitorino នឹងមានឱកាសតាមដានក៏ដូចជាត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនជាពិសេសសមាជិកថ្មីៗដែលទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំឬយ៉ាងណានោះ ។

សូមបញ្ជាក់ថា ការប្រកួតនេះនឹងបើកជូនសាធារណជនចូលរួមទស្សនាដោយសេរីនៅកីឡដ្ឋាន RSN ។ គួររំលឹកថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០១៨នេះវិញ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមទ័ពក្នុងលទ្ធផល ២-០ នៅជើងទី១ មុននឹងត្រូវក្រុមទ័ពផ្តួលវិញជាមួយនឹងលទ្ធផល ៥-១ ក្នុងជើងទី២ ៕


អត្ថបទ៖ មករា

មតិយោបល់