AFF Futsal Championship: ជម្រើសជាតិកម្ពុជា បន្តចាញ់ មីយ៉ាន់ម៉ា ២-១១ មុននេះ

នូ មករា November 6, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលមីយ៉ាន់ម៉ា ជាមួយលទ្ធផល ២-១១ សម្រាប់ជំនួបទី២ក្នុងពូលA នៃពានរង្វាន់ AFF Futsal Championship 2018 នៅកីឡដ្ឋាន UNY ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកានេះ ។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាលពានរង្វាន់ AFF Futsal Championship 2018 ក្រោយខកខានអស់ ៥ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១២ មក ។ បេសកម្មនេះ កម្ពុជាស្ថិតក្នុងពូលA ជាមួយគូប្រជែងដែលសុទ្ធតែជាក្រុមខ្លាំងៗ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនដែលបានសុំដកខ្លួនចេញវិញ ។  ចំពោះក្រុមកម្ពុជានឹងត្រូវបន្តជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេសុីនាថ្ងៃទី៧ ខាងមុខបន្តទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់