ផ្លូវការ! ជារី ចន្ថាប៊ីន បន្តរួមរស់ជាមួយក្លឹបម៉ាឡេសុី Terengganu FC នៅរដូវកាល ២០១៩ ទៀត

នូ មករា November 6, 2018


ម៉ាឡេសុី៖ នៅទីបំផុតកីឡាករឆ្នើមរបស់កម្ពុជា ជារី ចន្ថាប៊ីន បានប្រកាសជាផ្លូវការពីអនាគតរបស់ខ្លួនហើយដោយរួបគេនឹងបន្តរួមរស់ជាមួយក្រុម Terengganu FC នៅលីគកំពូលម៉ាឡេសុីទៀតនារដូវកាលថ្មី ២០១៩ខាងមុខ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងឆ្នាំ២០១៨នេះរួចមក ។ គួួរបញ្ជាក់ថា ខ្សែបម្រើការពារសញ្ជាតិខ្មែរ-បារាំងនេះ បានជាប់ជាកីឡាករឆ្នើមទាំង ១១នៅលីគកំពូលម៉ាលេ ឬ Malaysia Super League ព្រមទាំងជាប់ជាកីឡាករបរទេសដ៏ជោគជ័យម្នាក់ក្នុងចំណោមកីឡាករបរទេសឆ្នើមៗទាំង ៥នៅក្នុងលីគកំពូលនៃដែនដីកោះនេះផងដែរ ។

សូមបញ្ជាក់ថា ជារី ចន្ថាប៊ីន បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេសុីក៏ដូចជាមានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រក្លឹប Terengganu FC ដោយរូបគេបានជួយឱ្យក្រុមនេះបានគ្រងតំណែងជើងឯករងក្នុងព្រឹត្តិការណ៍ Malaysia Cup 2018 ថែមទៀតផង ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅអតីតសមាជិកក្រុមភ្នំពេញក្រោនរូបនេះក៏ទើបតែទទួលបានសំណើរពីបណ្តាក្លឹបមួយចំនួននៅលីគកំពូលថៃផងដែរ ប៉ុន្តែរូបគេបានបញ្ជាក់ថា នៅរង់ចាំការចរចាជាមួយក្រុម Terengganu FC ជាមុនសិន ៕

អត្ថបទ៖ មករា

មតិយោបល់