AFF Suzuki Cup៖ ម៉ាឡេស៊ី មកដល់កម្ពុជារសៀលនេះ ត្រៀមជួបម្ចាស់ផ្ទះ ថ្ងៃទី០៨ ខាងមុខ!

នូ មករា November 6, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នាវេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃអង្គារនេះហើយ ដើម្បីត្រៀមប្រកួតបើកឆាកពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

តាមគម្រោងបន្ទាប់ពីមកដល់ទឹកដីត្រូវប្រកួតបើកឆាកព្រឹត្តិការណ៍ប្រចាំតំបន់ AFF Suzuki Cup 2018 ម៉ាឡេស៊ី ក៏នឹងធ្វើការហ្វឹកហាត់ នាល្ងាចនេះតែម្ដង នៅលើទីលានពហុកីឡដ្ឋានជាតិ មុនចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជាមួយក្រុមរហស្សនាមគោព្រៃកម្ពុជា នាវេលាម៉ោង ១១ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា នៅសណ្ឋាគារសាន់វេ ។ ដូច្នេះសូមបងប្អូនអ្នកគាំ កុំភ្លេចរួសរាន់ទិសសំបុត្រ ត្រៀមចូលរួមទស្សនាឲ្យបានច្រើនកុះករ ព្រោះការប្រកួតនៅសល់ពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ ។

ចំពោះសំបុត្រចូលទស្សនាជំនួបរវាងក្រុមគោព្រៃកម្ពុជា និងម៉ាឡេស៊ី បងប្អូនអ្នកគាំទ្រ ក៏អាចរកទិញតាមកម្មវិធី Pi Pay បានដែរ ហើយថែមទាំងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% ទៀតផង ដោយគ្រាន់តែ Download កម្មវិធី Pi Pay ដែលមានទាំងលើប្រព័ន្ធ android និង ios ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីទូទាត់ប្រាក់នេះ ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធការទិញសំបុត្រ សូមចូលទៅកាន់ ចុចទីនេះ ឬអាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 1800 20 9999 (លោកអ្នកអាច call ដោយឥតគិតថ្លៃ) ៕

អត្ថបទ៖ បុត្រា-មករា

មតិយោបល់