រួសរាន់ឡើង! ទិញសំបុត្រទស្សនាជំនួប កម្ពុជា-ម៉ាឡេសុី បើកឆាកពាន AFF Suzuki តាម Pi Pay ចំណេញ ៥០% ភ្លាមៗ 

នូ មករា November 5, 2018


ភ្នំពេញ៖ ទស្សនិជនក៏ដូចជាអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាដែលមានបំណងចូលរួមទស្សនាការប្រកួតក្នុងដីបើកឆាកពាន AFF Suzuki Cup 2018 រវាងក្រុមគោព្រៃកម្ពុជា និងក្រុមភ្ញៀវម៉ាឡេសុីនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០%ភ្លាមៗដោយគ្រាន់តែទិញសំបុត្រតាមរយៈ Pi Pay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ងាយស្រួល និងឆាប់រហ័ស ។ គួរបញ្ជាក់ថា ចំពោះតម្លៃពេញគឺ ១២០០០៛ សម្រាប់ប្រភេទទី១(បញ្ចុះហើយនៅសល់ ៦០០០៛) និង ៦០០០៛ សម្រាប់ប្រភេទទី២ (បញ្ចុះហើយនៅសល់ ៣០០០៛)  ។

សូមបញ្ជាក់ថា ក្នុងការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ដែលត្រូវធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនេះ ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា នឹងត្រូវទទួលស្វាគមន៍ក្រុមម៉ាឡេសុីនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មុននឹងបន្តជួបក្រុមជម្រើសជាតិឡាវនាថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង ៦.៣០ល្ងាចដូចគ្នា ចំណៃក ២ប្រកួតទៀតធ្វើនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ។ ចំពោះ ២ប្រកួតក្នុងដីនេះ Pi Pay មានកម្មវិធីបញ្ចុះតម្លៃ ៥០% ទាំងពីរលើក ដោយលោកអ្នកអាច download កម្មវិធី Pi Pay ដែលមានទាំងលើប្រព័ន្ធ android និង ios ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីទូទាត់ប្រាក់នេះ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ចុចទីនេះ  ឬអាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 1800 20 9999 (លោកអ្នកអាច call ដោយឥតគិតថ្លៃ) ៕

អត្ថបទ៖ មករា

មតិយោបល់