FFC បង្ហាញឯកសណ្ឋានក្រៅដីក្រុមគោព្រៃ មុនបើកយុទ្ធនាការប្រកួតពាន Suzuki Cup

នូ មករា November 4, 2018


ភ្នំពេញ៖ ឯកសណ្ឋានក្រៅដីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បង្ហាញជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ មុនពេលក្រុមរហស្សនាមក្រុមគោព្រៃកម្ពុជានេះ បើកយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ក្នុងពេលដ៏ខ្លីខាងមុខ ។

សម្រាប់ការបង្ហាញឯកសណ្ឋាន មានពណ៌សបង្កង់ក្រហមនេះ គឺស្របពេលក្រុមគោព្រៃកម្ពុជា ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ គ្រាដែលឯកសណ្ឋាណថ្មី នឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួតក្រៅដីដំបូង នាការប្រកួតបន្ទាប់ ពោលគឺជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ខាងក្រោមនេះ គឺជាឯកសណ្ឋានក្រៅដីថ្មីរបស់ក្រុមគោព្រៃកម្ពុជា ។ តើបងប្អូនអ្នកគាំទ្រយល់យ៉ាងម៉េចដែរ?

 

 

អត្ថបទ៖ បុត្រា

មតិយោបល់