AFF Suzuki: ទិញសំបុត្រប្រកួតក្នុងដីទាំង ២លើករបស់ក្រុមគោព្រៃកម្ពុជាតាម Pi Pay នឹងបញ្ចុះតម្លៃ ៥០% 

នូ មករា November 1, 2018


ភ្នំពេញ៖ យោងតាមការឱ្យដឹងពីក្រុមហ៊ុន Pi Pay បានបញ្ជាក់ថា ទស្សនិជនក៏ដូចជាអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាដែលមានបំណងចូលរួមទស្សនាការប្រកួតក្នុងដីទាំង ២លើករបស់ក្រុមគោព្រៃកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងទទួលបានការបញ្ចុះតម្លៃ ៥០% ដោយគ្រាន់តែទិញសំបុត្រចូលទស្សនាតាមរយៈ​ Pi Pay ដែលមានភាពងាយស្រួល និងឆាប់រហ័ស ដោយមិនចាំបាច់ធ្វើដំណើរទៅទិញនៅកន្លែងលក់សំបុត្រដូចលើកមុនៗឡើយ ។ គួរបញ្ជាក់ថា ចំពោះតម្លៃពេញគឺ ១២០០០៛ សម្រាប់ប្រភេទទី១(នៅសល់ ៦០០០៛) និង ៦០០០៛ សម្រាប់ប្រភេទទី២ (នៅសល់ ៣០០០៛)  ។

សូមបញ្ជាក់ថា ក្នុងការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ដែលត្រូវធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនេះ ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា នឹងត្រូវទទួលស្វាគមន៍ក្រុមម៉ាឡេសុីនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មុននឹងបន្តជួបក្រុមជម្រើសជាតិឡាវនាថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង ៦.៣០ល្ងាចដូចគ្នា ចំណៃក ២ប្រកួតទៀតធ្វើនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ។ ចំពោះលោកអ្នកដែលមានបំណងទិញសំបុត្រចូលរួមទស្សនាការប្រកួតទាំងពីរនេះតាមរយៈ Pi Pay លោកអ្នកអាច download កម្មវិធី Pi Pay ដែលមានទាំងលើប្រព័ន្ធ android និង ios ដើម្បីចុះឈ្មោះប្រើប្រាស់ កម្មវិធីទូទាត់ប្រាក់នេះ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ចុចទីនេះ  ឬអាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 1800 20 9999 (លោកអ្នកអាច call ដោយឥតគិតថ្លៃ) ៕

អត្ថបទ៖ មករា

មតិយោបល់