ក្លឹបភ្នំពេញក្រោន រៀបចំកម្មវិធីធំៗ ២ លើទឹកដីខេត្តព្រះសីហនុថ្ងៃនេះ

នូ មករា October 29, 2018


ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំកម្មវិធីធំៗចំនួន ២លើទឹកដីខេត្តព្រះសីហនុដែលរួមមានការចែករំលែកបទពិសោធន៍ពីបាល់ទាត់ ក៏ដូចជាកម្មវិធីសម្អាតបរិស្ថានផងដែរក្រោមអធិបតីភាពនៃឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ។

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលបណ្តុះបណ្តាលបច្ចេកទេសដុនបូស្កូ ដែលមានចែកចេញជាច្រើនផ្នែកផ្តើមចេញពីកម្មវិធី Football Clinic និងជាបន្តបន្ទាប់ទៀតរួមមានសម្អាតបរិស្ថានតាមបណ្តោយឆ្នេរ ព្រមទាំងដើមឈើអនុស្សាវរីយ៍ផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់