FFC ដំឡើងថ្លៃសំបុត្រទស្សនាក្រុមគោព្រៃ ប្រកួតពាន AFF Suzuki Cup

នូ មករា October 26, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសគ្រោងនឹងដាក់លក់សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នៃជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី២៩ ខែតុលាខាងមុខ ខណៈការប្រកួតនឹងធ្វើឡើង នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
 
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់សំបុត្រទស្សនាការប្រកួតផ្លូវការនេះ ត្រូវបានសហព័ន្ធសម្រេចដំឡើងថ្លៃ ប៉ុន្តែរក្សាសំបុត្រ ២ប្រភេទដដែល ក្នុងនោះសំបុត្រប្រភេទទី១ មានតម្លៃ ១២,០០០រៀល និងសំបុត្រប្រភេទទី២ មានតម្លៃ ៦,០០០រៀល ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលើបណ្ដាញសង្គមរបស់សហព័ន្ធ នាព្រឹកថ្ងៃសុក្រនេះ ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ។ ប៉ុន្ដែប្រកួតបើកឆាក កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី មុនគេ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់