លេចលឺថា ខ្សែប្រយុទ្ធ Shane Booysen នឹងមកធ្វើតេស្តនៅទ្រនំចាស់ភ្នំពេញក្រោនល្ងាចនេះ!

នូ មករា October 25, 2018


ភ្នំពេញ៖  តាមប្រភពព័ត៌មានពីក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហើបឱ្យដឹងថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Shane Booysen ដែលបានអវត្តមានពីទីលានកាលពីជើងទី២ នៃរដូវកាលឆ្នាំ២០១៨ នេះបន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀងបានបញ្ចប់កិច្ចសន្យានោះ នឹងបង្ហាញខ្លួននៅលើទីលាន RSN នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងអំឡុងពេលហ្វឹកហាត់លើកដំបូងក្រោមការដឹកនាំរបស់គ្រូថ្មីលោក Leonardo Vitorino ដើម្បីធ្វើតេស្តសមត្ថភាពជាមុនសិន ខណៈដែលសាមីខ្លួនបានបង្ហាញពីបំណងចង់ចូលរួមជាមួយក្លឹបទ្រនំចាស់វិញនារដូវកាលឆ្នាំ២០១៩ខាងមុខ ។

សូមបញ្ជាក់ថា កីឡាករដែលមានស្រុកកំណើតនៅរដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង Booysen Shane បានរួមរស់ជាមួយក្លឹបភ្នំពេញក្រោន ៣រដូវកាលហើយក៏ធ្លាប់រកបាន ២៤គ្រាប់ដើម្បីរួមចំណែកឲ្យក្លឹបយក្សក្នុងស្រុកមួយនេះទទួលបានតំណែងជើងឯកលីគកំពូលកម្ពុជា លើកទី៦ ក្នុងឆ្នាំ២០១៥ កន្លងទៅផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់