មកស្គាល់សមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្លឹបភ្នំពេញក្រោនសម្រាប់រដូវកាលក្រោយ​២០១៩

នូ មករា October 24, 2018


ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានបង្ហាញពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ខ្លួនផងដែរពោលគឺក្រៅពី លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹបផ្ទាល់ ក្បាលម៉ាសុីនសំខាន់ៗត្រូវបានផ្លាស់ប្តូរសម្រាប់បំពេញការងារនៅក្នុងក្លឹបនារដូវកាលក្រោយឆ្នាំ២០១៩ ដោយនៅក្នុងនោះអតីតអគ្គលេខាធិការ លោក លី ហៀង ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លឹប ចំណែក លោក Leonardo Vitorino​ ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន​ Luis Fernando Vitorino ក៏បានឡើងមកកាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំវិញដែរ ។

ជាមួយគ្នានេះ អតីតគ្រូវេស្ទើន និងកំពុងដឹកនាំក្រុម TN Kandal លោក ស៊ុំ វណ្ណា បានទទួលតំណែងថ្មីជាគ្រូជំនួយក្រុមឈុតធំដែលត្រូវបានជ្រើសរើសផ្ទាល់ដោយលោក Leonardo ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ក៏នឹងក្លាយជាអ្នកចាត់ការទូទៅក្រុមឈុតធំវិញផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់