គ្រូថ្មីភ្នំពេញក្រោន៖ កីឡាករត្រូវការសម្ពាធ និងខំប្រឹងប្រែងជាងការសូមទោសចំពោះអ្នកគាំទ្រ!

នូ មករា October 24, 2018


ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ លោក Leonardo Vitorino គ្រូបង្វឹកថ្មីរបស់ក្រុមភ្នំពេញក្រោន បានថ្លែងថា អ្នកគាំទ្រកម្ពុជាគួរបញ្ឈប់ការហៅកីឡាករដែលខ្លួនពេញចិត្តថាជា idol ព្រោះវាមិនមែនជារឿងល្អសម្រាប់កីឡាករផ្ទាល់ទេ ជាងនេះទៅទៀតវាអាចជាកត្តាបង្អាក់ទឹកចិត្តមោះមុតក្នុងនាមជាកីឡាករទៅវិញ ។ លោកបានបន្ថែមថា កីឡាករត្រូវការសម្ពាធ និងការខិតខំប្រឹងប្រែងជាជាងការសូមទោសចំពោះអ្នកគាំទ្រនៅពេលដែលពួកគេចាញ់ ពោលគឺពេលចាញ់មិនគួរបង្ហាញអារម្មណ៍ទន់ជ្រាយ ឬសូមទោសនោះឡើយ ជាពិសេសនៅលើបណ្តាញសង្គម ហើយគួរជំនួសវិញនូវការទទួលស្គាល់ចំនុចខ្វះខាត និងការតាំងចិត្តសម្រាប់ពេលខាងមុខជំនួសវិញ ។

ជាមួយគ្នានេះដែរ អតីតគ្រូធំក្រុមគោព្រៃកម្ពុជានេះបានលើកឡើងថា នៅបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេសុី និងឥណ្ឌូនេសុីជាដើម អ្នកគាំទ្រដែលជាប្រភេទ​ Ultra Fan មិនទទួលពាក្យសូមទោសនោះទេ ព្រោះពួកគេត្រូវការឈ្នះ ដូច្នេះវាជាសម្ពាធចំពោះកីឡាករឱ្យខិតខំបន្តទៀតដោយភាពរឹងមាំ និងមោះមុត ៕

អត្ថបទ៖ មករា

មតិយោបល់