ផ្លូវការ! អតីតគ្រូធំក្រុមគោព្រៃ លោក Leonardo វិលមកកម្ពុជាជាថ្មីដើម្បីដឹកនាំ ភ្នំពេញក្រោន!

នូ មករា October 24, 2018


ភ្នំពេញ៖ នៅពេលនេះមហាជនជាពិសេសអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាលែងមានមន្ទិល ឬចម្ងល់អំពីគ្រូបង្វឹកថ្មីដែលនឹងត្រូវដឹកនាំក្រុមភ្នំពេញក្រោន នារដូវកាលថ្មីឆ្នាំ២០១៩ខាងមុខនេះហើយ ។ វាពិតជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែល លោក Leonardo Vitorino អតីតគ្រូធំក្រុមគោព្រៃ បានសម្រេចចិត្តវិលត្រលប់មកកម្ពុជាសារជាថ្មីដើម្បីដឹកនាំក្រុមភ្នំពេញក្រោនទៅតាមការប្រកាសរបស់ខ្លួននាពេលកន្លងមកដោយលោកធ្លាប់បានអះអាងថា មានតែក្លឹបភ្នំពេញក្រោនតែមួយគត់ដែលអាចទាក់ទាញចិត្តលោកឱ្យវិលត្រលប់មកកាន់កម្ពុជាវិញបាន ព្រោះប្រធានក្លឹបមួយនេះ មានទស្សនវិស័យវែងឆ្ងាយ បូករួមទាំងធនធានយុវជនដ៏ខ្លាំងក្លាទៀតផង ។

សូមបញ្ជាក់ថា នាពេលកន្លងមក ប្អូនប្រុសរបស់លោក Leonardo គឺ លោក Luis Fernando Vitorino ដែលជាអតីតគ្រូអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាដែរនោះ ក៏បានសម្រេចចិត្តវិលមកបំពេញតួនាទីជាគ្រូអ្នកចាំទីក្រុមថ្នាលយុវជនរបស់ក្លឹបភ្នំពេញក្រោនដែរហើយនេះអាចជាកត្តាមួយដែលបានជំរុញឱ្យបងប្រុសរបស់ខ្លួនលាឈប់ពីមុខតំណែងជានាយកបច្ចេកទេសរបស់ក្លឹបប្រេសុីល  Ceará Sporting Club ដើម្បីត្រលប់មកកាន់ទឹកដីកម្ពុជាម្តងទៀត ជាទីដែលបងប្អូន Vitorino នៅមិនទាន់ស្ងប់ចិត្តចំពោះលទ្ធផលពេលដឹកនាំក្រុមជម្រើសជាតិនាពេលកន្លងមកនៅឡើយ ជាពិសេសពួកគេតែងតែចិញ្ចឹមចិត្តវិលមកកាន់ទីនេះវិញជានិច្ច ៕

អត្ថបទ៖ មករា

មតិយោបល់