ផ្តាច់មុខ! CAMSPORTS នឹងផ្សាយផ្ទាល់សន្និសីទសារព័ត៌មានរបស់ភ្នំពេញក្រោននៅថ្ងៃស្អែក!

នូ មករា October 23, 2018


ភ្នំពេញ៖ គេហទំព័រព័ត៌មានកីឡា CAMSPORTS មានក្តីរីករាយនិងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី ដំណើរវិវត្តន៍ថ្មីៗរបស់ក្លឹប ក៏ដូចជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខផងដែរនៅកីឡដ្ឋាន RSN ដែលនឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ CAMSPORTS ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាននេះនឹងមានការប្រកាសពីទស្សនវិស័យថ្មីៗរបស់ក្លឹបសម្រាប់រដូវកាលក្រោយព្រមទាំងផែនការសកម្មភាពមួយចំនួនដែលជាគោលដៅរបស់ក្លឹបរួមទាំងការចូលរួមប្រកួតប្រជែងអន្តរជាតិនាពេលខាងមុខជាពិសេសមានការបង្ហាញសមាសភាពថ្នាក់ដឹកនាំក្លឹបថែមទៀតផង ៕

អត្ថបទ៖មករា

មតិយោបល់