អាចទេ ភ្នំពេញក្រោន នឹងបង្ហាញមុខគ្រូបង្វឹកថ្មីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក?

នូ មករា October 23, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ទើបតែបានប្រកាសពីការធ្វើសន្និសីទសារព័ត៌មានមួយនៅវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែតុលាស្អែកនេះនៅកីឡដ្ឋាន RSN ផ្ទាល់ ខណៈដែលបណ្តាអ្នកគាំទ្របាននាំគ្នាសង្ស័យថា វត្តមានគ្រូបង្វឹកថ្មីរបស់ក្លឹបជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជានេះក៏អាចនឹងត្រូវបានបង្ហាញជាផ្លូវការផងដែរនោះ ។ យ៉ាងណាក៏ដោយ មន្ត្រីព័ត៌មានក្លឹបបានសុំមិនបកស្រាយចំពោះបញ្ហានេះ ដោយបានបញ្ជាក់ថា សន្និសីទនេះនឹងមានការបង្ហាញពីដំណើរវិវត្តន៍ថ្មីៗរបស់ក្លឹប ក៏ដូចជាការត្រៀមខ្លួនក្នុងការប្រកួតអន្តរជាតិនាដើមឆ្នាំក្រោយ ក៏ដូចជាការប្រកួតប្រជែងនៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខផងដែរ ។

សូមបញ្ជាក់ថា មកទល់ពេលនេះកៅអីគ្រូធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងទំនេរនៅឡើយ បន្ទាប់ពីការចាកចេញរបស់លោក Sean ក្រោយលីគកំពូលរដូវកាល២០១៧ បានចប់ជាស្ថាពរនោះ ។ យ៉ាងណាក៏ដោយ ក្លឹបនៅតែបន្តបិទព័ត៌មានពីសមាសភាពគ្រូបង្វឹកថ្មីដោយមិនមានបញ្ជាក់តម្រុយណាមួយថា បុរសខ្លាំងរូបណាដែលនិងចូលមកដឹកនាំនៅរដូវកាលថ្មីបើទោះបីជាមានការបង្ហើបឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នារួចលរាល់ហើយ និងរង់ចាំការប្រកាសជាផ្លូវការប៉ុនណោះ ៕

អត្ថបទ៖ មករា

មតិយោបល់