កម្ពុជា-ជប៉ុន ត្រៀមប្រកួតមិត្តភាព ២ប្រកួត ដើម្បីអបអរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ

នូ មករា October 23, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសរៀបចំការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតំណាងកម្ពុជា និងជប៉ុនចំនួន ២ប្រកួត នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ដែលទើបប្រកាសសាធារណៈលើបណ្ដាញសង្គមរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ ។

យោងតាមសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រុមជប៉ុន ត្រូវមកប្រកួតមិត្តភាពជាមួយក្រុមកម្ពុជាមានតែ ១ក្រុមប៉ុណ្ណោះ គឺក្រុមយុវជន U18 Fukushima ស្របពេលម្ចាស់ផ្ទះ បានត្រៀមក្រុមចំនួន ២ ដើម្បីទទួលពួកគេ គឺក្រុម U18 សាលាបាល់ទាត់ជាតិបាទី និងក្រុមវិសាខា ។ ចំពោះកម្មវិធីប្រកួត រួមមានក្រុម U18 បាទទី ប៉ះក្រុម U18 Fukushima នៅថ្ងៃទី៣១ ខែតុលា និងក្រុមវិសាខា ជួបក្រុម U18 Fukushima នាថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់