ក្រុម U14 ភ្នំពេញក្រោន ចេញទៅប្រកួតពាន CP-Meiji Cup U-14 International នៅថៃសប្តាហ៍ក្រោយនេះ!

នូ មករា October 21, 2018


ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់មន្ត្រីព័ត៌មានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំរបស់ខ្លួនគ្រោងនឹងចាកចេញពីប្រទេសកម្ពុជាក្នុងអំឡុងសប្តាហ៍ក្រោយនេះឆ្ពោះទៅកាន់ទឹកដីខេត្ត Buriram របស់ប្រទេសថៃដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-14 International Champions 2018 ដែលនឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ​ឆ្នាំ២០១៨ នៅកីឡដ្ឋាន Chang Arena របស់ក្លឹបបាល់ទាត់ Buriram United ផ្ទាល់តែម្តង ។

សូមបញ្ជាក់ដែរថា ក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះចំនួន ១២ក្រុមមានមកពី ៦ប្រទេសដូចជា៖ ក្រុម Jubilo Iwata របស់ជប៉ុនដែលជាជើងឯក ២សម័យកាលមកហើយនោះ, ក្រុម U14 ជម្រើសជាតិម៉ាឡេសុី, ក្រុមភ្នំពេញក្រោនរបស់កម្ពុជា, ក្រុម Kitchee SC មកពីទីក្រុងហុងកុង, ក្រុម Fagiano Okayama មកពីប្រទេសជប៉ុន និងក្រុម Aspire Academy មកពីប្រទេសកាតា ចំណែកប្រទេសថៃមាន ៦ក្រុមដូចជា៖ Buriram Unite, Chonburi FC, Suphanburi FC, Nongbua Pitchaya FC, Muangthong United និងក្រុម Bangkok United ។

ចំពោះការចូលរួមឆ្នាំនេះ ក្រុមភ្នំពេញក្រោនត្រូវស្ថិតនៅក្នុងពូល ​C ជាមួយក្រុមម្ចាស់ផ្ទះ Buriram United និងក្រុម Nongbua Pitchaya FC ខណៈដែលសរុបទាំងអស់មាន ៦ពូលហើយពូលនីមួយៗមាន ៣ក្រុមដូចៗគ្នា ៕

អត្ថបទ៖​ មករា

មតិយោបល់