មិត្តភាពអន្តរជាតិ៖ កម្ពុជា បន្តខកចិត្តក្រោយចាញ់សិង្ហបុរី ២-១ មុននេះ 

នូ មករា October 16, 2018


ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជា បានស្គាល់បរាជ័យជាលើកទី២ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិទាំង៣លើក នាចុងឆ្នាំ២០១៨នេះដោយបានចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ២-១ ក្នុងដីខ្លួនឯងមុននេះ ។ លទ្ធផលមិនជាទីគាប់ចិត្តនេះបានបន្សល់ទុកនូវក្តីសោកស្តាយសម្រាប់អ្នកគាំទ្រ ពោលគឺ ៣ប្រកួតចាញ់ ២ និងស្មើ ១​ ខណៈដែលការប្រកួតពាន AFF Suzuki Cup ក៏កាន់តែខិតជិតដល់ហើយនោះ ។

យ៉ាងណាក៏ដោយ នៅក្នុងជំនួបមិត្តភាពថ្ងៃនេះ ក្រុមជម្រើសជាតិកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតរបស់ខ្លួនបានឡើយ ៕

 

មតិយោបល់