កែវ សុខផេង បន្តអវត្តមានក្នុងការប្រកួតល្ងាចនេះទៀត!

នូ មករា October 16, 2018


ភ្នំពេញ៖ បន្ទាប់ពីខកខានមិនមានឈ្មោះចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិទីម័រកាលពីថ្ងៃទី១២ ខែតុលា ហើយនោះ នាការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរីនៅល្ងាចថ្ងៃទី១៦ ខែតុលា ខ្សែប្រយុទ្ធ កែវ សុខផេង នៅតែមិនមានឈ្មោះចូលរួមដដែលទាំងក្នុងបញ្ជីឈ្មោះកីឡាករជម្រើស ១១នាក់ដំបូង ក៏ដូចជាកីឡាករបម្រុងផងដែរ ។

គួររំលឹកថា កាលពីចប់ការប្រកួតជាមួយក្រុមទីម័រ លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបកស្រាយយ៉ាងខ្លីពីករណីអវត្តមានរបស់ខ្សែប្រយុទ្ធ កែវ សុខផេង ក្នុងជំនួបមិត្តភាពនោះ ដោយលោកបានបញ្ជាក់ថា រូបគេពេញចិត្តក្នុងការផ្តល់ឱកាសដល់សមាជិកវ័យក្មេងដើម្បីបង្ហាញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ដូចនេះហើយទើបលោកសម្រេចចិត្តមិនដាក់ កែវ សុខផេង ចូលលេងនោះទេ ហើយសាមីខ្លួនក៏គាំទ្រចំពោះរឿងនេះដែរ ។ យ៉ាងណាក៏ដោយ មិនទាន់មានមូលហេតុបញ្ជាក់ចំពោះអវត្តមានរបស់ខ្សែប្រយុទ្ធវិសាខារូបនេះនៅឡើយទេពាក់ព័ន្ធនឹងអវត្តមាននៅថ្ងៃនេះ ៕

អត្ថបទ៖ មករា

មតិយោបល់