កីឡាករបាទីទាំង ១៦នាក់ដែលត្រូវរំសាយ សម្រេចចូលរួមជាមួយក្លឹប ៤ នៅលីគកំពូលកម្ពុជា

នូ មករា October 16, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះបានឱ្យដឹងថា អតីតសមាជិកក្រុមសាលាបាល់ទាត់ជាតិបាទីចំនួន ១៦នាក់ដែលត្រូវបានរំសាយនោះ បានសម្រេចចូលរួមជាមួយក្លឹបបាល់ទាត់ចំនួន ៤នៅក្នុងលីគកំពូលកម្ពុជានារដូវកាលក្រោយនេះ ។

តាមការបញ្ជាក់នៅក្នុងបញ្ជីឈ្មោះបានឱ្យដឹងថា អ្នដែលចូលរួមជាមួយក្រុមណាហ្គារួមមាន៖ សេត ម៉ាន់ស៊ូ, ហេង ទីណា និង រ័ត្នប៊ុននូ ចំណែកក្លឹបបឹងកេតរួមមាន៖ ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ និងសឿត ណាវ៉ា ចំពោះក្លឹបវិសាខាមានដូចជា៖ គង់ ពីលត់, ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, អាត អូនទូច, ទៀត គឹមហេង សម្រាប់ក្លឹបអគ្គិសនីរួមមាន៖ ផាច​ សុវិឡា, ឈឿង វិសុីនុ, លន ថេន និងសឿន សុភក្ត្រា ៕

អត្ថបទ៖ បុត្រា

មតិយោបល់