កីឡដ្ឋានអាសុីអឺរ៉ុប បន្តស្ថិតក្នុងភាពលិចលង់គួរឱ្យសោកស្តាយ!

នូ មករា October 16, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់លោក Khorn Mesa បានបង្ហាញឱ្យឃើញថា ស្ថានភាពលិចលង់របស់កីឡដ្ឋានអាសុីអឺរ៉ុបនៅមិនទាន់មានភាពប្រសើរនៅឡើយទេ បើទោះបីជាទឹកបានស្រកជាងមុនក៏ដោយ ។ ជាមួយគ្នានេះ ទំហំនៃការខូចខាតក៏នៅមិនទាន់អាចដឹងលម្អិតនៅឡើយដែរខណៈដែលលីគកំពូលកម្ពុជាឆ្នាំ២០១៩ ក៏កាន់តែខិតជិតមកដល់ដែរនោះ ។​

 

គួររំលឹកថា កីឡដ្ឋាន AEU Sports Park របស់ក្លឹបបាល់ទាត់អាសុីអឺរ៉ុបដែលកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ការសាងសង់នោះបានរងគ្រោះដោយការលិចលង់ព្រោះតែហេតុការណ៍បាក់ទំនប់ទឹកកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ជាហេតុបណ្តាលឱ្យបរិវេណកីឡដ្ឋានរួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាពិសេសទីលានស្មៅធម្មជាតិតែម្តងត្រូវគ្របដណ្តប់ដោយទឹកល្ហិចល្ហាចនិងខូចខាតទាំងស្រុងមិនអាចប្រើប្រាស់បាននោះទេ ៕

អត្ថបទ៖ មករា

មតិយោបល់