គ្រូសិង្ហបុរីថា ចង់លេងទម្រង់ប្រយុទ្ធឱ្យបានច្រើន តទល់ក្រុមកម្ពុជានៅថ្ងៃស្អែក

នូ មករា October 15, 2018


ភ្នំពេញ៖ ខណៈដែលជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវសិង្ហបុរីនឹងចាប់ផ្តើមនាល្ងាចថ្ងៃស្អែកទី១៦ ខែតុលា ហើយនោះ គ្រូបង្វឹកក្រុមតោអាស៊ាននេះបានលើកឡើងថា លោកមានក្តីរីករាយដែលបានប្រកួតជាមួយក្រុមគោព្រៃកម្ពុជាដោយលោកបានចាត់ទុកថាជាក្រុមមួយដែលតែងតែធ្វើបានល្អ ឬមានភាពខ្លាំងក្លាសម្រាប់ការប្រកួតក្នុងដី ប៉ុន្តែកូនក្រុមរបស់លោកក៏មិនញញើតឡើយហើយប្តេជ្ញានឹងប្រឹងប្រែងធ្វើឱ្យល្អបំផុត ។

លោក Fandi Ahmad បានលើកឡើងថា៖ “ក្រុមខ្ញុំបានប្រកួតមិត្តភាព ៣ប្រកួតហើយកម្ពុជាបាន ២ប្រកួតហើយកម្ពុជាជាក្រុមខ្លាំងក្នុងផ្ទះដោយមានអ្នកគាំទ្រច្រើនដែលមានអ្នកគាំទ្រច្រើន ធ្វើឲ្យមានទឹកចិត្ដខ្ពស់ក្នុងការប្រកួត ហើយមានកីឡាករល្អមួយចំនួន ពិសេស ចាន់ វឌ្ឍនាកា និងមានកីឡាករយុវជនមានទេពកោសល្យច្រើន ។ ពិសេសយើងមើលឃើញការប្រកួតជាមួយម៉ាឡេស៊ី គឹធ្វើបានល្អ ខុសពីលេងប្រកួតទី២ ហាក់មិនបានល្អ ។ តែយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែក ។ យើងទើបប្រកួតជាមួយម៉ុងហ្គោលីដោយលទ្ធផលមិនអាក្រក់ពេកទេ ហើយអាចទទួលយកបាន ។ យើងហាក់ធ្វើបានល្អខុសពីមុនហើយវាគឺជាឱកាសល្អដែលយើងត្រូវរៀបចំក្រុមឲ្យបានល្អប្រសើរឡើងវិញ ។ ក្រុមរបស់យើងក៏មានការរីកចម្រើនដែរ ទាំងការពារ បម្រើ និងបញ្ចប់ទី តែយើងនៅតែចង់ឲ្យមានប្រយុទ្ធច្រើនក្នុងការប្រកួតថ្ងៃស្អែក ។”

លោកបានបន្ថែមថា៖ “ក្នុងស្ថានភាពបច្ចុប្បន្ន សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរីគឺក្នុងស្ថិតក្នុងដំណើរការមួយដែលត្រូវការកសាងក្រុមឡើងវិញ អុីចឹងយើងនឹងផ្ដល់ឱកាសដល់យុវជន និងកីឡាករវ័យក្មេង ដើម្បីរៀបចំក្រុមឲ្យបានល្អប្រសើរតែយើងនៅតែជឿជាក់លើកីឡាករយុវជនរបស់យើង ហើយនេះជាការធ្វើតេស្តសម្រាប់ពួកគេមុននឹងជ្រើសរើសទៅហ្វឹកហាត់នៅជប៉ុនដើម្បីត្រៀម AFF Suzuki Cup ។ រីឯ ២ប្រកួតរបស់កម្ពុជា ទទួលបានលទ្ធផលមិនសមគួរនោះទេ អុីចឹងកម្ពុជានឹងព្យាយាមធ្វើបានល្អ ហើយការប្រកួតស្អែកនឹងក្លាយជាជំនួបដ៏តានដឹងបំផុត!”

អត្ថបទ៖ បុត្រា

 

មតិយោបល់