គ្រូបង្វឹកកម្ពុជា ទទួលស្គាល់ថា កូនក្រុមនៅតែមានបញ្ហាលើការបញ្ចប់ទី!

នូ មករា October 12, 2018


ភ្នំពេញ៖ ក្រោយទទួលបានលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវទីម័រខាងកើតរួចមក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix បានថ្លែងទទួលស្គាល់ថា កូនក្រុមរបស់លោកនៅតែមានបញ្ហាលើការបញ្ចប់ទី ដោយលោកយល់ឃើញថា ក្រុមកម្ពុជាមិនទាន់ធ្វើបានល្អនោះទេថ្ងៃនេះ ។

ដៃស្តាំលោក Honda រូបនេះបានបញ្ជាក់ថា៖ “មានច្រើនចំនុចយើងត្រូវកែតម្រូវពិសេសគឺការបញ្ចប់ទីដែលយើងត្រូវពង្រឹង និងយកចិត្តទុកដាក់ ជាក់ស្ដែងថ្ងៃនេះកីឡាកររបស់យើងបញ្ចប់ទីមិនទាន់ល្អនោះទេ!” លោកបានបន្ថែមថា៖ “ខ្ញុំជឿជាក់លើកូនក្រុម ទោះបីកូនក្រុមពេលខ្លះមានទម្រង់លេងធ្លាក់ចុះក៏ដោយ ព្រោះយើងជួបក្រុមដែលមានគុណភាព អុីចឹងយើង នៅតែគោរពការប្រកួតថ្ងៃនេះ ទោះបីលទ្ធផលដែលយើងទទួលបានមិនមែនជាលទ្ធផលដែលយើងចង់បានក៏ដោយ!”

លោក​ Felix បានថ្លែងដែរថា៖ ” ចំពោះទម្រង់លេងថ្ងៃនេះ កូនក្រុមខ្ញុំ មានភាពជឿជាក់លើទម្រង់លេងថ្មី និងព្យាយាមធ្វើតាមអ្វីដែលខ្ញុំពន្យល់ ប៉ុន្តែយើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីណែនាំ ព្រោះយើងបានដាក់លំហាត់ពិបាកខ្លះដល់ពួកគេអុីចឹងយើងត្រូវការពេលដើម្បីណែនាំពួកគេឲ្យធ្វើបានកាន់តែល្អ ។ សម្រាប់កីឡាករមួយចំនួនដូចជា  អ៊ុំ វិចិត្រ ជាដើមគឺទើបតែបញ្ចប់ភារកិច្ចជាមួយក្លឹប ដូចនេះ វាគឺជាការផ្ដល់ឱកាសដល់កីឡាករវ័យក្មេងដូចជា កែវ សុខសិលា ព្រោះពេលហ្វឹកហាត់គេធ្វើបានល្អ ។”

អត្ថបទ៖ បុត្រា

 

 

មតិយោបល់