កែវ សុខផេង​ អវត្តមានពីការប្រកួតល្ងាចនេះ ស្របពេល កែវ សុខសិលា ជាប់ជម្រើស ១១នាក់ជាលើកដំបូង

នូ មករា October 12, 2018


ភ្នំពេញ៖ បើទោះបីជាបានបង្ហាញខ្លួននៅក្នងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញក្តី ប៉ុន្តែខ្សែប្រយុទ្ធកម្ពុជា កែវ សុខផេង បែរជាមិនមានឈ្មោះនៅក្នុងចំណោមកីឡាករដែលត្រូវលេងនៅល្ងាចទេបើទោះបីជាក្នុងនាមជាកីឡាករបម្រុងក៏ដោយ ។ ប្រការនេះបាននាំមកនូវចម្ងល់ក្នុងចំណោមអ្នកគាំទ្រ ដោយមិនទាន់មានការបកស្រាយយ៉ាងណាមួយនោះទេស្របពេលដែលការប្រកួតនឹងចាប់ផ្តើមបន្តិចទៀតហើយនោះ ។ យ៉ាងណាក៏ដោយ ក្រុមការងារយើងខ្ញុំនឹងព្យាយាមស្វែងរកចម្លើយអំពីបញ្ហានេះក្រោយជំនួបមិត្តភាពជាមួយក្រុមទីម័របានបញ្ចប់ ។

អ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកចាំទីវ័យក្មេង កែវ សុខសិលា បានជាប់ជាជម្រើស ១១នាក់ដំបូងក្នុងការប្រកួតល្ងាចនេះបើទោះបីជារូបគេធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំជាច្រើនលើកក្តី ៕

អត្ថបទ៖ មករា

 

 

មតិយោបល់