ចាន់ វឌ្ឍនាកា វិលមកគ្រងអាវលេខ​១១ ដូចដើមវិញ ខណៈខ្សែប្រយុទ្ធវ័យក្មេង សុិន កក្កដា ប្តូរទៅលេខ ១៦

នូ មករា October 12, 2018


ភ្នំពេញៈ ក្រោយពីត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិនៅក្នុងការប្រកួតជាមួយក្រុមទីម័រខាងកើតរួចមក ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់វឌ្ឍនាកា បានវិលមកគ្រងអាវលេខ​១១ របស់ខ្លួនវិញហើយ ខណៈដែលកីឡាករវ័យក្មេង សុិន កក្កដា ដែលបានពាក់លេខ១១ កាលពីជំនួបជាមួយក្រុមម៉ាឡេសុីនោះត្រូវប្តូរមកពាក់អាវលេខ​១៦វិញ ​។ នេះបើតាមការផ្សព្វផ្សាយលេខឯកសណ្ឋានដោយសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា ដើម្បីបញ្ចប់ចម្ងល់អ្នកគាំទ្រដែលបានចោទសួរជាច្រើនថ្ងៃមកហើយនោះ ។

មតិយោបល់